sUmsUmsVaKmn_Edl)anmkdl;eKhTMB½rrbs; :smaKmsb,úrs : nigsUmEføgGMNrKuNy:agRCaleRCAcMeBaHkarKaMRTrbs; Rbiymitþ/ elak/ elakRsI/ nagkBaØa TaMgGs;Edl)anCYyKaMRTsmaKmeyIg´knøgmk.

ប្រវត្តិសមាគមសប្បុរស (Generosity Association History)

I-គោលការណ៍របស់សមាគមសប្បុរស សមាគមនេះបង្កើតឡើងដោយមានគោលបំណងជួយសម្រួលដល់ការលំបាករបស់ជនណាដែល​ បានជួបប្រទះទុក្ខលំបាកឬមានជំងឺឈឺថ្កាត់ហើយក្រុមគ្រួសារពិតជាខ្វខាតទីទាល់ក្រត្រូវការជំនួយ​ សប្បុរសធម៌ពីសប្បុរសជន ដែលខ្មែរយើងមានពាក្យស្លោកមួយពោលថា “ចេះជួយគ្នាក្នុង គ្រាដែលក្ររួមសុខរួមទុក្ខជាមួយគ្នាលុយកាក់តិចតួចក៏ពិតមែនប៉ុន្តែជាទឹកចិត្តដ៏ថ្លៃថ្លាដែលមិន​ អានកាត់ថ្លៃបានជាការចួលរួមទុក្ខលំបាកមួយចំណែកតូចហើយក៏ជាកាត់បន្ថយនូវភាពតានតឹង​ របស់បងប្អួនដែលបាននិងកំពុងជួបប្រទះនូវទុក្ខលំបាក។ដូចយើងបានឃើញជាក់ស្តែងស្រាប់ ហើយក្នុងសង្គម។ហើយទុក្ខនេះវាអាចកើតឡើងលើខ្លួនរបស់អ្នកដទៃក៏វាអាចកើតឡើងលើខ្លួនរបស់
យើងវិញនៅពេលណាមួយដែរ ដូច្នេះវប្បធម៌ចែករំលែកគ្នាគឺជាកត្តាមួយសំខាន់ណាស់​របស់ សង្គមជាតិខ្មែរយើង។
II-សិទ្ធិចូលរួម
សមាគមនេះបង្កើតឡើង ក្នុងគោលបំណងជួយដល់អ្នកដែលបាននិងកំពុងជួបទុក្ខលំបាក ហើយត្រូវការប្រើថវិការជាចាំបាច់ហេតុដូច្នេះហើយបុគ្គលណាក៏មានសិទ្ធិចូលរួមក្នុងចលនាមនុស្ស ធម៌នេះដែរហើយការចូលរួមរបស់អ្នកទាំងអស់គ្នាក្នុងថ្ងៃនេះគឺជាការសម្តែងចេញនូវទឹកចិត្តឈឺ ឆ្អាលចំពោះសុខទុក្ខរបស់មនុស្សដែលមានជាតិជាមនុស្សព្រមទាំងប្រកបដោយគតិមនុស្សធម៌។ ការរស់នៅជាមនុស្សដូចគ្នាត្រូវតែចេះជួយគ្នានេះហើយហៅថាការចូលរួមចែករំលែកដោយមិនប្រ កាន់ពូជសាសន៍ និងពណ៌សម្បុរ។
II-ល័ក្ខខ័ណ្ឌចូលជាសមាជិកសមាគម
ការបង្កើតឡើងនៃសមាគមនេះគឺមិនមែនបំរើអោយផលប្រយោជន៍ដល់បុគ្គលណាម្នាក់ក្នុង សមាគមដែលជាសមាជិកគណក​ម្មការ ឬជាការប្រព្រឹត្តអំពើពុករលួយនោះជាដាច់ខាត។ បុគ្គលដែលបានចុះឈ្មោះចូលជាសមាជិកនៅក្នុងសមាគមតំរូវអោយបង់ប្រាក់វិភាគទានយ៉ាងតិចចំនួន​1000‌ រៀល (មួយពាន់រៀល) ឡើងទៅក្នុងមួយខែ ហើយតម្រូវឲបង់ជារៀងរាល់ខែ។ ថ្ងៃបង់ប្រាក់កំណត់នៅថ្ងៃបន្ទាប់ពីថ្ងៃបើកប្រាក់ឈ្នួលឬមិនអោយលើលថ្ងៃទី15នៃខែបន្ទាប់។
របាយការណ៍នៃទឹកប្រាក់សរុបប្រចាំខែថ្មីនិងប្រាក់សល់ខែចាស់ព្រមទាំងប្រាក់ចំណាយ ផ្សេងៗ​ ត្រូវបានបិទប្រកាសជា សាធារណៈ។